បច្ចុប្បន្នយើងកំពុងស្វែងរកគំនិតផ្តួចផ្តើមជាច្រើនដោយមានការប្រឹងប្រែងដើម្បីធ្វើឱ្យធនាគារអាហារមាននិរន្តរភាពជាងមុន និងមិនពឹងផ្អែកលើតែការបរិច្ចាគមួយនេះទេក្នុងរយៈពេលវែងទៅមុខទៀត។ យើងកំពុងធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្រាវជ្រាវពីតម្រូវការរបស់ពួកគេ និងបង្កើតគំនិតសម្រាប់ឱកាសការងារដ៏មានសក្តានុពលសម្រាប់ប្រជាជនក្នុងតំបន់ ដើម្បីជួយពួកគេត្រឡប់ទៅរកការទទួលបានប្រាក់ចំណូលប្រកបដោយនិរន្តរភាពឡើងវិញ។

គម្រោងសួនច្បារ

គោលបំណងនៃគម្រោងសួនបន្លែជាច្រើនគឺដើម្បីជួយធ្វើឱ្យធនាគារអាហារសៀមរាប (SRFB) កាន់តែមាននិរន្តរភាព និងដើម្បី

ផ្គត់ផ្គងកញ្ចប់អាហារប្រចាំខែបន្ថែមជាមួយនឹងបន្លែស្រស់មួយចំនួន។ បច្ចុប្បន្នគម្រោងទាំងនេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗជាច្រើន។

គម្រោងអភិវឌ្ឍន៍សហគមន៍

យើងបានអនុវត្តគម្រោងសួនសហគមន៍សរីរាង្គតូចមួយនៅទីតាំងថ្មីរបស់យើង។ ដោយ​មាន​ការជ្រុំជ្រែង​ពី​អ្នក​ស្ម័គ្រ​ចិត្តជាច្រើន​ក្នុង​តំបន់ ដី​នេះ​ត្រូវ​បាន​ធ្វើ​ការ​ដាំដុះ ហើយ​យើង​បាន​ដាំ​ពោត ត្រកួន ឆៃថាវ និង​ពោតបារាំង។ សួនច្បារកំពុងលូតលាស់ល្អ ហើយឆាប់ៗនេះយើងនឹងអាចបញ្ចូលបន្លែស្រស់ៗ មួយចំនួននៅក្នុងកញ្ចប់អាហារប្រចាំខែ។

យើង​នឹង​រៀប​ពង្រីកឱ្យធំ​ជាង​នេះ​ក្នុង​ពេល​ឆាប់​ៗ ​នេះ​ដែល​មាន​ទំហំ​ប្រហែល 3,000 ម៉ែការ៉េ សម្រាប់​ការ​ដាំដុះ។

សូមជួយបរិច្ចាគឥឡូវនេះ & ជួយបំបាត់នូវសេចក្តីស្រេកឃ្លាន

កញ្ចប់អាហារសម្រាប់ជួយមានតម្លៃត្រឹមតែ ៤០ ដុល្លារលាសហរដ្ឋអាមេរិចក្នុង ១ ខែ នឹងអាចជួយចញ្ចឹមគ្រួសារមួយដែលមានសមាជិកជាមធ្យម ៤នាក់។ ចំណាយសរុបបានបូករួមទាំងថ្លៃដឹកជញ្ជូន ៣ ដុល្លាក្នុងនោះផងដែរ។ ថ្លៃដឹកជញ្ជូនអាចជួយផ្តល់ជាចំណូលដល់អ្នករត់តុកតុកដែលជាជនពីការ និងជួយដល់គ្រួសាររបស់គេផងដែរ។

កញ្ចប់អាហារប្រចាំខែត្រូវបានផ្តល់ជូន