ការតស៊ូមតិគឺជាតួនាទីរបស់យើងទាំងអស់គ្នា ដែលវាអាចនាំឱ្យយើងទាំងអស់គ្នាអាចធ្វើឱ្យមានការផ្លាស់ប្តូរក្នុងសហគមន៍បាន។ យើងទាំអស់គ្នាអាចបង្ហាញពីបទពិសោធន៍ និងជម្រើសជាច្រើនទៀតដើម្បីធ្វើឱ្យអ្នកដ៏ទៃទៀតបានយល់ជ្រាបពីតម្រូវការ និងភាពចាំបាច់នៃសុវត្ថភាពស្បៀងផងដែរ។
“បញ្ជាក់ថា «នៅកម្ពុជា៖ ក្នុងចំណោមប្រជាជនសរុប១.៦លាននាក់នាពេលបច្ចុប្បន្នក្នុងនោះមាន ពីរភាគបី (២/៣) មានការខ្វះខាតស្បៀងសម្រាប់ទទួលទានទៅតាមរដូវកាលជារៀងរាល់ឆ្នាំ” (Borgen Project).
នៅទូទាំងសកលលោកវីរុសរាតបាត កូវីត-១៩ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកដែលទទួលបានចំណូលពីប្រាក់ឈ្នួលពីការងារ។ ចំណែកនៅកម្ពុជាវិញ ឧស្សាហកម្មពីរសំខាន់ៗ មានខាងវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ និងខណៈដែលអ្នកធ្វើដំណើរអន្តរជាតិស្ទើរតែគ្មាន គ្រួសារជាច្រើនដែលមានជីវភាពក្បែរបន្ទាត់ក្រីក្រឥឡូវនេះកំពុងតែប្រឈមនិងការលំបាកយ៉ាងខ្លំាងក្នុងការរស់
ហេតុអ្វីបានជាយើងត្រូវធ្វើការតស៊ូមតិ?
ជាការចាប់ផ្តើមតស៊ូមតិនេះ លោកអ្នកអាចចូលរួមជួយគាំទ្រយើងខ្ញុំឱ្យសម្រេចបាននូវទស្សនៈវិស័យរួមមួយឱ្យក្លាយជាការពិត ដែលយើងខ្ញុំចង់ឃើញថាពុំមានបញ្ហាតទៅទៀតទេសម្រាប់អ្នកស្រេកឃ្លាននៅតាមសហគមន៍។ ក្នុងការងារប្រយុទ្ធប្រឆាំងទៅនិងការលុបបំបាត់ការស្រេកឃ្លានយើងខ្ញុំយល់ឃើញថាវាមិនត្រឹមតែបញ្ហាស្បៀងមួយប៉ុន្នោះទេ វានៅមានកក្តាគួបផ្សំជាច្រើនទៀតដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង។ ដើម្បីដោះស្រាយឱ្យបានដល់ទីបញ្ចប់វាត្រូវការឱ្យមានដំណោះស្រាយរយៈពេលខ្លី និងរយៈពេលវែង ដូចជាត្រូវមានជម្នួយផ្នែកស្បៀង ការផ្តល់វគ្គបណ្តុះបណ្តាល និងកក្មវិធីអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចជាច្រើនទៀតផងដែរ។
ជួយផ្តល់ជាជម្នួយថ្ងៃនេះ ជាការតស៊ូមតិមួយដើម្បីថ្ងៃស្ងែក
តើការតស៊ូមតិដើម្បីស្វែងរកការគាំទ្រជាអ្វី?
“ការតស៊ូមតិដើម្បីស្វែងរកការគាំទ្រមួយសំដៅលើអ្នកដែល៖ មានឆន្ទៈក្នុងការធ្វើឱ្យមានការផ្លាស់ប្តូជាវិជ្ជមាន អ្នកដែលចង់ និងអាចចែករំលែកឆន្ទៈរបស់គេជាសាធារណៈ និងជាមនុស្សបើកចំហរដើម្បីបង្កើនចំណេះដឹង និងយល់យើញពីបញ្ហា (ប្រភព)។”
គុណភាពនៃការតស៊ូមតិត្រូវមានដូចជា៖
- មានពត៌មានគ្រប់គ្រាន់ និងជាក់លាក់
- យល់ច្បាស់ពីបញ្ហាជាច្រើន
- ដឹងពីរបៀបនៃការប្រាស្រ័យទាក់ទង និងចែករំលែកសារ
- ស្គាល់ពីអ្នកមានសិទ្ធិសម្រេចចិត្តសម្ខាន់ៗ និងដឹងពីរបៀបទំនាក់ទំនងជាមួយពួកគេទាំងនោះ
- មានការផ្តោតលើការផ្លាស់ប្តូរ
វិធីដែលអ្នកអាចធ្វើការតស៊ូមតិបាន
យើងអាចធ្វើការជម្រុញឱ្យមានការតស៊ូមតិដើម្បីឱ្យចូលទៅក្នុងផ្លូវដែលអ្នកចង់បាន។ ទាំងនេះមានសកម្មភាពមួយ ឬច្រើនមានដូចជា៖ ប្រមូលរឿងរាវពាក់ព័ន្ធ សរសេរជាអត្ថបទ ចូលរួមការធ្វើបទបង្ហាញដើម្បីរៀនសូត្រពីឬស្សគល់នៃបញ្ហាដែលនាំឱ្យមានការអត់ឃ្លាន ចូលរួមពិភាក្សាពីសុវត្ថិភាពស្បៀង រៀបចំ និង ឬក៏ចូលរួមក្នុងគម្រោងតស៊ូមតិ ដឹកនាំ ឬ ធ្វើជាម្ចាស់នៃក្រុមពិភាក្សា និង ឬក៏ប្រជុំ ឬធ្វើបទបង្ហាញ។
ព្រព័ន្ធទំនាក់ទំនងសង្គម
ជួយតាមដាន និងចុចពាក្យថាចូលចិត្ត (like) លើគេហទំព័ររបស់យើងខ្ញុំ
ជួយធ្វើការចែករំលែកបន្តនូវអ្វីដែលយើងខ្ញុំបានបង្ហោះផ្សព្វផ្សាយ និងវីឌីអូរបស់យើងខ្ញុំលើបណ្តាញទំនាក់ទំនងសង្គមនានា។
មានជាឧទាហរណ៍ពីការបង្ហោះដែលអ្នកអាចចែករំលែកបាន
បង្កើតជាសាច់រឿងកំរងអនុស្សាវរីយ៍
បង្កើតជាសាច់រឿងកំរងអនុស្សាវរីយ៍របស់អ្នកផ្ទាល់ ឬក៍ពីបទពិសោធន៍ផ្សេងៗទៀតដើម្បីជាការជួយផ្សព្វផ្សាយពីបញ្ហាជាច្រើន និងធ្វើការអប់អរសារទរលើភាពជោគជ័
មានជាឧទារហ៍ជាច្រើនអំពីការបង្កើតកំរងអនុស្សាវរីយ៍នានា
ការផ្តល់បទបង្ហាញ
ប្រើចំណេះដឹង និងជំនាញប្រាស្រ័យទាក់ទងរបស់អ្នកដើម្បីផ្តល់បទបង្ហាញនៅក្នុងតំបន់ដែលអ្នករស់នៅ ឬក៏ធ្វើតាមប្រព័ន្ធអនឡាញក៏បានដើម្បីឱ្យអ្នកដ៏ទៃទៀតបានយល់ជ្រាបពីបញ្ហានានា។
គំរូអំពីការធ្វើបទបង្ហាញ
ផលិតជាវីឌីអូ
ប្រើប្រាស់ជំនាញ និងចំណេះដឹងរបស់អ្នកដើម្បីបង្កើតកំរងអនុស្សាវរីយ៍ជាវីឌីអូ និងការចែករំលែកសាច់រឿងរបស់នណាម្នាក់ជាមួយនិងសហគមន៍ពិភពលោក។
មានវីឌីអូដែលជួយជម្រុញលើកទឹកចិត្តអ្នកជាគំរូស្រាប់