ធនាគារអាហារកំពុងតែជួយឧបត្ថម្ភជាកញ្ចប់អាហារដ៍សម្ខាន់ៗ ដល់ជនពិការ ចាស់ជូរា និង គ្រួសារមេម៉ាយ/ពោះម៉ាយដែលកំពុងប្រឈមអសន្តិសុខស្បៀង យើងខ្ញុំកំពុងតែជួយគ្រួសារជាច្រើនដែលបាត់បង់ចំណូលរបស់គេដោយសារវីរុសកូវីត១៩ផងដែរ។
យើងខ្ញុំមានក្តីស្រមៃថាសៀមរាបជាខេត្តមួយដែលមិនមានគ្រួសារណាមួយមានអសន្តិសុខស្បៀងលើយ
ធនាគារអាហារសៀមរាបនឹងជួយគ្រួសារទាំងឡាយណាដែលពុងត្រូវការការជន្នួយផ្នែកស្បៀងពិតប្រាកដ មិនថាគេមានតម្រូវការរយះពេលខ្លីក៏ដោយ រយះពេលយូក៍ដោយ ក៍យើងខ្ញុំជួយដែរឱ្យតែយើងមានជន្នួយ។

ខេមរភាសា
កាលពីឆ្នាំ ២០០៧ មានជនបរទេសជាង ២ លានអ្នកបានមកទស្សនាប្រាសាទអង្គវត្តជារាងរាល់ឆ្នាំ។ ដោយសារវីរុសកូវីត ១៩ ទេសចរណ៍អន្តរជាតិបានធ្លាក់ចុះរហូតដល់ ៩៩% (Pear Anderson, 2020)។ សម្រាប់ការរកប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាជាច្រើនគឺមានការពឹងផ្អែកលើវិស័យទេសចរណ៍ មានដូចជាកម្មករធ្វើការផ្នែកផ្តល់សេវា ក្នុងវិស័យសណ្ឋាគារ ផ្ទះសំណាក់ រត់តុកតុកដឹកភ្ញៀវ និងកម្មកបោកគក់ជាច្រើ ប។ ការបាត់បង់ចំណូលរបស់គ្រួសារដែលមានចំណូលទាទាំងនេះដោយសារតែមានការបិទព្រំដែនដោយឥតព្រៀងទុកភ្លាមៗ ពេកកាលពីមានការចាប់ផ្តើមរីករាលដាលវីរុសកូវីត១៩ បានធ្វើឱ្យប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍។ ភាគច្រើននៃកម្មករទាំងនេះមិនមានប្រាក់សន្សំណាដើម្បីទប់ទល់រស់ក្នុងស្ថានភាពនេះទេ។
យុទ្ធនាការណ៍ដើម្បីស្វែងរកថវិការគាំទ្រប្រចាំឆ្នាំ
សម្រាប់ព្រឹត្តិការណ៍រៃអង្គាសថវិកា Life Cycle Cambodia 2020 ជនមានពិការភាពចំនួន 9 នាក់បានជិះកង់ចម្ងាយ 251 គីឡូម៉ែត្រពីភ្នំពេញទៅខេត្តសៀមរាបក្នុងរយៈពេល 4 ថ្ងៃ។ ដោយសារ COVID 2021 ព្រឹត្តិការណ៍នេះត្រូវបានលុបចោល។ យើងមានបំណងរៀបចំព្រឹត្តិការណ៍វជើះកងទៀតនៅឆ្នាំ 2022 ។

លោកអ្នកអាចជួយបានតាមរយៈ
គ្រាន់តែជួយបរិច្ចាគឥឡូវនេះ
រាល់ថវិការឩបត្ថម្ភពិតជាអាចជួយឱ្យមានការផ្លាស់ប្តូរបានធំធេងណាស់!

ស្ថាប័នមីក្រូហិរញ្ញវត្ថុ
សូមជួយផ្តល់នូវប្រាក់កម្ចីដើម្បីជួយប្រជាជនចាប់ផ្តើមមុខរបរេកស៊ី ឬក៍ជួយរក្សានូវមុខរបរដែលកំពុងត្រដាបត្រដួសដោយសារ តែវីរុសកូវីត១៩
អ្នកស្មាក់ចិត្ត
ជួយធ្វើការស្មាក់ចិត្តទាំពេលវេលា និង ជំនាញរបស់អ្នក
គម្រោងអភិវឌ្ឍន៍សហគមន៍
ធនាគារអាហារសៀមរាបបានធ្វើការផ្លាស់ប្តូរទៅទីតាំងថ្មីក្នុងក្រុងសៀមរាបក្នុងខែតុលា ឆ្នាំ 2021។ ទីតាំងថ្មីរួមមាន 2 ផ្នែកនៃដីដែលសមរម្យសម្រាប់ការដាំដុះដំណាំ។ យើងក៏កំពុងសហការណ៍ជាមួយសហគមន៍មូលដ្ឋានដើម្បីធ្វើការស្រាវជ្រាវកំណត់នូវតម្រូវការរបស់ពួកគេ និងស្វែងរកគំនិតអភិវឌ្ឍន៍ផ្សេងទៀតសម្រាប់គម្រោងអភិវឌ្ឍន៍ជាច្រើននាពេលអនាគត។

សូមជួយបរិច្ចាគឥឡូវនេះ & ជួយបំបាត់នូវសេចក្តីស្រេកឃ្លាន
កញ្ចប់អាហារសម្រាប់ជួយមានតម្លៃត្រឹមតែ ៤០ ដុល្លារលាសហរដ្ឋអាមេរិចក្នុង ១ ខែ នឹងអាចជួយចញ្ចឹមគ្រួសារមួយដែលមានសមាជិកជាមធ្យម ៤នាក់។ ចំណាយសរុបបានបូករួមទាំងថ្លៃដឹកជញ្ជូន ៣ ដុល្លាក្នុងនោះផងដែរ។ ថ្លៃដឹកជញ្ជូនអាចជួយផ្តល់ជាចំណូលដល់អ្នករត់តុកតុកដែលជាជនពីការ និងជួយដល់គ្រួសាររបស់គេផងដែរ។
កញ្ចប់អាហារប្រចាំខែត្រូវបានផ្តល់ជូន
