ធនាគារអាហារសៀមរាប (SRFB) បានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ២០២០ ដោយ ណារ៉េត ឈុយ ដែលជានាយក/ប្រធានគ្រប់គ្រងផ្ទាល់របស់ ភូមិគ្រឹះអាប៊ីលីតធីហ្វែរត្រេត ដោយពីមុនមានឈ្មោះថា ភូមិគ្រឹះជេន្នីវីស៍ហ្វែរត្រេត។ គោលបំណងដើមរបស់ធនាគារអាហារសៀមរាបគឺដើម្បីជួយផ្តល់ការគាំទ្រផ្នែកស្បៀងអាហារដល់ជនពិការដើម្បីជួយគាត់ក្នុងគ្រាមានវិបត្តសេដ្ខកិច្ចដែលបង្ករដោយសារការឆ្លងរបស់វីរុសកូវីត១៩។

ដោយសារតែវីរុសកូវីត១៩ នេះដែរ វាបានបង្ករឱ្យមានការប្រឈមអសន្តិសុខស្បៀងជាអចិន្រ្តៃយ៍កាន់តែច្រើនឡើងៗ នៅក្នុងខេត្តសៀមរាបដែលកើតឡើងចំពោះប្រជាជនដែលមានវ័យចំណាស់ និងគ្រួសារពោះម៉ាយ/មេម៉ាយដែលពួកគេកំពុងត្រូវការជំនួយជាស្បៀងអាហារសម្រាប់រយៈពេលវែង។

គ្រួសារមានប្រាក់ចំណូលទាបដែលបាត់បង់ប្រាក់ចំណូលដោយសារតែវីរុសកូវីត១៩ ក៏ត្រូវការជំនួយជាស្បៀងអាហារដែរ យ៉ាងហោចណាស់គេត្រូវការអាហាររហូតទាន់តែឧស្សាហកម្មទេសចរណ៍រមានដំណើរការណ៍ឡើងវិញ ហើយទាន់តែប្រជាជនអាចរកបានប្រាក់ចំណូលឡើងវិញប្រកបដោយនិរន្តរភាព។ យោងតាមអ្នកនាំពាក្យរបស់ឧស្សាហកម្មដឹកអ្នកដំណើរទេសចេណ៍បានឱ្យដឹងថា ស្ថានភាពទំនងជាមិនអាចវិលមករកដូចដើមវិញក្នុងរយះពេលមួយឆ្នាំទៀតបានឡើយយ៉ាងហោចណាស់ក៏ចំណាយពេលមួយឆ្នាំទៀតដែរ។

យើងខ្ញុំមានផែនការចុះបញ្ជិការធនាគារអាហារសៀមរាបជាអង្គការមិនមែនរដ្ឋាភិបាល និងត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សារនាយុស្មាក់ចិត្តដែលធ្វើការដំណាងឱ្យសហគមន៍

គោលដៅ និង គុណតម្លៃ

ទស្សនៈវិស័យ

ខេត្តសៀមរាបជាទីកន្លែងមួយដែលមិនមានគ្រួសារណាមួយមានអសន្តិសុខស្បៀងឡើយ

បេសកកម្ម

ដើម្បីចូលរួមដឹកនាំ និងជួយសម្របសម្រួលដើម្បីជួយស្រោចស្រង់អ្នកសេ្រកឃ្លានឱ្យបានរស់រានមានជីវិតនៅថ្ងៃនេះ និងជួយកុំឱ្យមានអ្នកស្រេកឃ្លានតទៅទៀតនៅថ្ងែស្អែកតាមរយៈការសហការជាមួយបណ្តាញគាំទ្រស្បៀងនៅខេត្តសៀមរាប។