តើនណាជាអ្នកប្រតិបត្តិ ធនាគារអាហារសៀមរាប (SRFB)?
នាពេលបច្ចុប្បន្នភូមិគ្រឹះជេន្នីវីស៍ហ្វែត្រេត (GFTV) ជាអ្នកគ្រប់គ្រងនូវប្រតិបត្តិរបស់ (SRFB)។ GFTV ជាសហគ្រាសមួយដែលធ្វើការជួយដល់សង្គម និងមិនរកប្រាក់ចំណេញ ផ្តោតលើការជួយគាំទ្រដល់ជនដែលមានពិការរភាព។ GFTV បានចុះបញ្ជីជាសមាជិករបស់សាខាសាជីវកម្មកម្ពុជា មានម្ចាស់តែមួយអ្នកដែល ឈុយ ណារ៉េត ជាម្ចាស់កម្មសិទ្ធិផ្ទាល់របស់សហគ្រាសមួយនេះ។
មានផែនការថានឹងចុះបញ្ជិការ SRFB ឱ្យទៅជាអង្គការមិនមែនរដ្ឋាភិបាលមួយដាច់ដោយឡែកឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ វានឹងត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សានាយកស្មាក់ចិត្តដែលតំណាងឱ្យសហគន៍។
តើ SRFB ធ្វើការគាំទ្រផ្នែកអាហារដល់នណាខ្លះ?
T
SRFB នឹងជួយដល់គ្រួសារណាដែលត្រូវការជម្នួយផ្នែកជាស្បៀងអាហារពិតប្រាកដ មិនថាស្ថានភាពរបស់គេត្រូវការជម្នួយក្នុងរយះពេលខ្លី ឬរយះពេលវែងឡើយឱ្យតែយើងខ្ញុំមានជ្នួយអាចផ្តល់ជូនបានយើងនឹងជួយ។
ដើម្បីកំណត់នូវតម្រូវការ និងដើម្បីសម្រេចថានណាគេត្រូវទទួលជម្នួយនោះគឺធ្វើឡើងបានដោយផ្ងែកលើការវាយតម្លៃអំពីតម្រូវការជាក់ស្តែងដោយ បុក្គលិករបស់ SRFB ឬអង្គការដៃគូនានា។
SRFB ផ្តល់ការគាំទ្រជាអាហារដោយផ្ទាល់ដល់គ្រួសារទាំងឡាយតាមរយៈដៃគូសហគមន៍ជាច្រើន
តើក្នុងមួយគ្រួសារអាចទទួលបានការគាំទ្រជាស្បៀងអាហារបានប៉ុន្មានដង?
ការផ្តល់ជាកញ្ចប់អាហារនេះវាអាស្រ័យលើតម្រូវការជាក់ស្តែង តែជាធម្មរតាយើងខ្ញុំផ្តល់ជូនដល់គ្រួសារដែលត្រូវទទួលបាននោះក្នុងមួយខែម្តង។
សម្រាប់គ្រួសារដែល SRFB ផ្តល់ជាស្បៀងអាហារដោយផ្ទាល់ យើងខ្ញុំធនាថាផ្តល់ជូនរយៈពេល ៦ខែសម្រាប់គ្រួសារដែលត្រូវការជម្នួយរយៈពេលវែង និងក្រោយមកនឹងធ្វើការពិនិត្យឡើងវិញនៅចុងខែទី៦។ សម្រាប់គ្រួសារដែលត្រូវការស្បៀងអាហាររយៈពេលខ្លីវិញ នឹងទទួលបានកញ្ចប់អាហារគាំទ្រជាប្រចាំខែក្នុងកំឡុងពេលគេត្រូវការចាំបាច់។
សម្រាប់គ្រួសារដែលយើងខ្ញុំគាំទ្រតាមរយៈដៃគូសហគមន៍វិញ គ្រួសារទាំងនោះអាចទទួលបានការរៀបចំផ្តល់ផ្សេងៗ គ្នាអាស្រ័យលើកម្មវិធីផ្តល់ជូនរបស់ដៃគូរសហគមន៍ដែលបានកំណត់។
តើគ្រួសារទទួលបានអ្វីខ្លះក្នុងកញ្ចប់អាហារគាំទ្រ?
មានជាប្រភេទរបស់របរ និងស្បៀងអាហារចាំបាច់ជាច្រើនដូចជា៖ អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ខ្ទឹមសរ អំបិល ស្ករស ស៊ុត មី សាមូដុះខ្លួន ប្រេងឆា ត្រីងៀត ឬ ត្រីខកំប៉ុង ហើយបើមានម៉ាសការពារយើងនឹងផ្តល់ជូន។ ចំនួនរបស់របរក្នុងកញ្ចប់ស្បៀងអាហារវាប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារ គ្រួសារដែលមានសមាជិកច្រើនទទឡបានច្រើនជាងគ្រួសារដែលមានសមាជិកតិច។ របស់របរដែលមានក្នុងកញ្ចប់់ស្បៀងអាហារត្រូវបានពិនិត្យមើលជាប្រចាំដើម្បីធនាថាគ្រួសារទទួលទាំងនោះទទួលបាននូវរបស់របរដែលគេអាចប្រប្រាស់បាន និងបរិភោគបាន ដែលមានគ្រប់ចំនួនដែលបានកំនត់ហើយឬនៅ។
តើកញ្ចប់ស្បៀងអាហារដែលគាំទ្រនោះមានតម្លៃប៉ន្មានដែ?
កញ្ចប់ជាស្បៀងអាហារដែលគាំទ្រមានតម្លៃប្រហែលជា ៣៥ (សាមសិបប្រាំ) ដុល្លារសហរដ្ឋអាមេរិច ឬក៏ស្មើនិង ១៤០,០០០(មួយរយសែសិបពាន់) ខ្មែររៀល សម្រាប់គ្រួសារដែលមានសមាជិកគ្រួសារចំនួន ៤នាក់។
តើខ្ញុំដឹងថាថវិការឧបត្ថម្ភរបស់ខ្ញុំបានជួយអ្នកដែលស្រែកឃ្នាន និងមានតម្រូវការស្បៀងអាហារពិតប្រាកដបានដោយរបៀបណា?
ចម្លើយដ៏ស្មោះត្រង់គឺថាលោកអ្នកមិនអាចដឹងច្បាស់ ១០០% ទេដ៏រាបណាអ្នកអាចតាមដានប្រាក់របស់អ្នកថាតើវានដល់អ្នកទទួលផលចុងក្រោយ ឬមាននរណាម្នាក់ធ្វើវាសម្រាប់អ្នក។ តែទោះយ៉ាងណាក៏ដោយ យើងខ្ញុំធ្វើការបង្ហោះផ្សព្វផ្សាយពីបច្ចុប្បន្នភាព និងរូបថតជាច្រើនអំពីសកម្មភាពរៃអង្គាសមូលនិធិគាំទ្រ និងសកម្មភាពចែកជូនដល់អ្នកទទួលផល នៅលើ គេហទំព័ ប្រព័ន្ធផ្សព្វផ្សាយសង្គម (ហ្វេសប៊ុក Instagram) និងនៅក្នុង ព្រឹត្តិប័ត្រព័ត៌មានប្រចាំខែ របស់យើងខ្ញុំជាប្រចាំផងដែរ។
ភូមិគ្រឹះជេន្នីវីស៍ហ្វែត្រេត (GFTV) បានដំណើរការជាសហគ្រាសជួយដល់សង្គមមួយនៅក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ យើងមានទំនាក់ទំនងរឹងមាំជាមួយ អង្គការដែលធ្វើការនៅតាមសហគមន៍ ដទៃទៀត ហើយគណនេយ្យរបស់យើងខ្ញុំមានលក្ខណៈទាន់សម័យ និងបើកចំហសម្រាប់ការចុះអធិការកិច្ចទៅតាមការស្នើសុំបាន។
តើខ្ញុំអាចពិនិត្យមើលថានេះមិនមែនជាការបោកប្រាស់យកលុយយ៉ាងដូចម្តេច?
មានរឿងរាវជាច្រើនដែលម្ចាស់ជំនួយដែលមានទំនួលខុសត្រូវអាចធ្វើដើម្បីជួយឱ្យពួកគេមានអារម្មណ៍ជឿជាក់ថាពួកគេកំពុងផ្តល់ជម្នួយដោយឈ្លាសវៃ។
ជំហានទី ១– ការជៀសវាងឱ្យផុតពីការបោកប្រាស់។ សូម្បីតែការបោកប្រាស់ដ៏ទំនើបបំផុតក៏អាចរគេដឹងនបានដោយការឧស្សាហ៍ព្យាយាមក្នុងការត្រួពិនិត្យដ៏ត្រឹមត្រូវខ្លះដែរ។ នេះគឺជាអត្ថបទពីរបីដើម្បីឱ្យអ្នកចាប់ផ្តើម៖
- SELF – https://www.self.com/story/how-to-make-sure-your-charitable-giving-is-going-to-the-right-place
ជំហានទី ២– បើសិនអ្នកចាត់ទុកខ្លួនអ្នកថាជាអ្នករៃអង្គាសមូលនិធិជាលក្ខណៈបុគ្គល ឬក៏លក្ខណះសហគ្រាស គឺវាស្របច្បាប់ទាំងអស់ បន្ទាប់មកអ្នកប្រាកដជាចង់រកឱ្យឃើញថាតើពួកគេនឹងប្រើប្រាស់ថវិការដែលរៃបានសម្រាប់គោលបំណងដែលបានបញ្ជាក់ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដែរឬទេ។
- ចំណាយប្រតិបត្តិការអង្គភាព- តាមការពិនិត្យមើលសមាមាត្រនៃមូលនិធិដែលបានផ្តល់ បានផ្តល់អត្ថប្រយោជន៍ដល់ក្រុមគោលដៅដោយផ្ទាល់ និងចំណាយប្រតិបត្តិការគឺជាចំនុចចាប់ផ្តើមត្រូវគិត។ ការចំណាយចន្លោះពី ១៥% ទៅ ២៥% គឺជាសូចនាករល្អ។.
- ព័ត៌មានតាមអនឡាញ – កាលណាមានព័ត៌មានកាន់តែច្រើនអពីអង្គភាពនៅលើអ៊ិនធឺរណែត អំពីអ្វីដែលពួកគេធ្វើ ពួកគេធ្វើវាបានតាមរបៀបណា ពួកគេកំពុងជួយអ្នកណា និងពួកគេមានដៃគូរនណាខ្លះ នោះពួកគេការតែផ្តល់នូវទំនុកចិត្តកាន់ច្រើន។
- អំពីការធានាអះអាង– គ្មានអ្វីដែលអាចធ្វើឱ្យនរណាម្នាក់ដែលអ្នកស្គាល់ប្រាប់អ្នកថាវាមានសុវត្ថិភាពនិងចំនួនទឹកប្រាក់បានពីការរៃអង្គាសប្រាក់ជាក់លាក់ណាមួយឡើយ។ ជារឿយៗរឿងនេះមិនអាចទៅរួចទេប៉ុន្តែអាចស្នើសុំការអៈអាងបាន។ ឧទាហរណ៍ ការស្វែងរកក្រុមហ្វេសប៊ុកនៅតាមសហគមន៍ដែលសមាជិកមានទីតាំងនៅតំបន់ដែលអង្គភាពដំណើរការនឹងផ្តល់ឱ្យអ្នកនូវឱកាសដើម្បីស្នើសុំឱ្យសមាជិកនូវសារឯកជនដែលអ្នកមានព័ត៌មានអំពីការរៃអង្គាសថវិកា។ នៅក្នុងខេត្តសៀមរាបមានពីរក្រុមគឺ៖ ក្រុមអ្នកជំនាញជនបរទេស & អ្នកជំនាញក្នុងស្រុក និង អ្នកស្ម័គ្រចិត្ត & អ្នកធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលខេត្តសៀមរាប
ប្រសិនបើអ្នកមានសំណួរចង់សួរ សូមជួយផ្ញើរមកយើងខ្ញុំដោយប្រើទម្រង់បែបបទខាងក្រោម។ យើងនឹងព្យាយាមឆ្លើយតបក្នុងរយៈពេល ៤៨ ម៉ោង។
សួរសំនួរ
សូមជួយបរិច្ចាគឥឡូវនេះ & ជួយបំបាត់នូវសេចក្តីស្រេកឃ្លាន
កញ្ចប់អាហារសម្រាប់ជួយមានតម្លៃត្រឹមតែ ៤០ ដុល្លារលាសហរដ្ឋអាមេរិចក្នុង ១ ខែ នឹងអាចជួយចញ្ចឹមគ្រួសារមួយដែលមានសមាជិកជាមធ្យម ៤នាក់។ ចំណាយសរុបបានបូករួមទាំងថ្លៃដឹកជញ្ជូន ៣ ដុល្លាក្នុងនោះផងដែរ។ ថ្លៃដឹកជញ្ជូនអាចជួយផ្តល់ជាចំណូលដល់អ្នករត់តុកតុកដែលជាជនពីការ និងជួយដល់គ្រួសាររបស់គេផងដែរ។