អំពើរដ៏សប្បុរសរបស់លោកអ្នកបានជួយដល់គ្រួសារជាច្រើនដែលទទួលរងផលប៉ះពាល់ពីវីរុសកូវីត១៩ អាចជួយខ្ញួនគេបាននៅពេលស្ថានភាពរបស់គេបានប្រសើរឡើងវិញ។ ជម្នួយរបស់លោកអ្នកបានជួយឱ្យយើងខ្ញុំអាចផ្គត់ផ្គង់គ្រួសារដែលកំពុងតែស្រេកឃ្លាន ដោះស្រាយចំណាយសម្ខាន់ៗដើម្បីរក្សាដំណើរការណ៍របស់អាជីវកម្មដែលជួយដល់សង្គម ហើយវាបានធ្វើឱ្យយើងអាចចែករំលែកនូវធនធានដល់ដៃគូរសហគមន៍ដែលមានគំនិតក្នុងការជួយដល់បុគ្គលិក និងអ្នកពាក់ព័ន្ធរបស់គេផងដែរ។
ហើយវាពិតជាសម្ខាន់ណាស់សម្រាប់យើងខ្ញុំដើម្បីចែករំលែកនូវធនធានជាមួយដៃគូរសហគមន៍ជាច្រើនដែលជាអ្នកមានគំនិតផ្តួចផ្តើមរបស់គេផ្ទាល់ដើម្បីជួយដល់បុគ្គលិក និងអ្នកពាក់ព័ន្ធដែលជួបការលំបាកខ្លាំងបំផុត។
ការបែងចែកជម្នួយ
ធនាគារអាហារសៀមរាប
រាល់មូលនិធិដែលទទួលបានពីការផ្តល់ជម្នួយត្រូវបានប្រើប្រាស់សម្រាប់ទិញ ផ្តល់អាហារ និងអ្វីៗជាច្រើនទៀតសម្រាប់គាំពារសុខភាពដែលចាំបាច់សម្រាប់គ្រួសារដែលត្រូវការជម្នួយដើម្បីឱ្យរក្សាសន្តិសុខស្បៀងសម្រាប់ពួកគេ។
ចំណាយដែលចាំបាច់
អាជីវកម្មដើម្បីជួយសង្កមរបស់យើងខ្ញុំ មួយនេះ មានឈ្មោះថា ភូមិគ្រឹះអាប៊ីលីតធីហ្វែរត្រេត Ability Fair Trade Village (AFTV) ជាអាជីវកម្មផ្នែកសង្គមមួយដែលនាំមកនូវក្តីសង្ឃឹមដល់ជនពិការនៅខេត្តសៀមរាប។ មូលនិធិបន្តិចបន្តួចដែលទទួលបានត្រូវបានប្រើប្រាស់លើចំណាយប្រតិបត្តិរបស់អង្គភាពដើម្បីរក្សាដំណើរការរបស់ ចំការ ហ្វូលប៊ែលលីហ្វាម (Full Belly Farm) និង ភូមិគ្រឹះអាប៊ីលីតធីហ្វែរត្រេត(AFTV) ជាហាងលក់វត្ថុអនុស្សាវរីយ៍របស់ជនពិការ នាពេលបច្ចុប្បន្នវាត្រូវបានប្រើប្រាស់ជាឃ្លាំងរក្សាទុកសម្ភាររបស់ធនាគារអាហារសៀមរាបមួយរយះសិនរហូតទាន់តែពិភព លោកប្រែក្លាយមកជាធម្មតាវិញ(ឧ.ចំណាយលើថ្លៃឈ្នួលផ្ទះ អគ្គិសនី និងចំណាយលើសេវាអ៊ីនធឺណិតជាដើម)។
ការបង្កើតឱកាសការងារ
នាពេលបច្ចុប្បន្នយើងកំពុងតែស្វែងរកឱកាសការងារដើម្បីជួយដល់ជនងាយរងគ្រោះដើម្បីធ្វើយ៉ាងណាឱ្យគេអាចទទួលបានប្រាក់ចំណូលប្រកបដោយនិរន្តរភាព។ យើងបានប្រើប្រាសមូលនិធិមួយចំនួនសម្រាប់ចំណាយក្នុងការបង្កើតគម្រោងថ្មីៗ ដែលផ្តល់ប្រយោជន៍ដល់សហគមន៍(ឧ. គម្រោងចម្ការសហគមន៍ សម្រាប់ផ្តល់អាហារបន្ថែម និងជាទីកន្លែងមួយដែលបង្កើតឱកាសទទួលបានការអប់រំសម្រាប់ប្រជាជននៅមូលដ្ឋាន និងការបង្កើតការលក់ផលិតផលវត្ថុអនុស្សាវរីយ៍របស់ជនពិការតាមអនឡាញរបស់ភូមិគ្រឹះអាប៊ីលីតធីហ្វែរត្រេត(AFTV)
ការគាំទ្រសហគមន៍
ភូមិគ្រឹះអាប៊ីលីតធីហ្វែរត្រេត(AFTV) ជាផ្នែកមួយនៃសហគមន៏ដែលបានជួយបញ្ចប់នូវសេចក្តីស្រេកឃ្លាននៅក្នុងខេត្តសៀមរាប ហើយវាបានធ្វើឱ្យយើងអាចចែករំលែកនូវធនធានដល់ដៃគូរសហគមន៍ដែលមានគំនិតក្នុងការជួយដល់បុគ្គលិក និងអ្នកពាក់ព័ន្ធរបស់គេផងដែរដែលពួកគេកំពុងជួបការលំបាកខ្លាំងបំផុត។
ការផ្តល់កញ្ចប់អាហារប្រចាំខែ
2021
នៅខែ មីនា ២០២១
នៅខែ កុម្ភះ ២០២១
នៅខែ មករា ២០២១
2020
នៅខែ ធ្នូ ២០២០
នៅខែ វិច្ឆិកា ២០២០
នៅខែ តុលា ២០២០
នៅខែ កញ្ញា ២០២០
នៅខែ សីហា ២០២០
នៅខែ កក្កដា ២០២០
នៅខែ មិថុនា ២០២០
នៅខែ ឧសភា ២០២០
នៅខែ មេសា ២០២០
សូមជួយបរិច្ចាគឥឡូវនេះ & ជួយបំបាត់នូវសេចក្តីស្រេកឃ្លាន
កញ្ចប់អាហារសម្រាប់ជួយមានតម្លៃត្រឹមតែ ៤០ ដុល្លារលាសហរដ្ឋអាមេរិចក្នុង ១ ខែ នឹងអាចជួយចញ្ចឹមគ្រួសារមួយដែលមានសមាជិកជាមធ្យម ៤នាក់។ ចំណាយសរុបបានបូករួមទាំងថ្លៃដឹកជញ្ជូន ៣ ដុល្លាក្នុងនោះផងដែរ។ ថ្លៃដឹកជញ្ជូនអាចជួយផ្តល់ជាចំណូលដល់អ្នករត់តុកតុកដែលជាជនពីការ និងជួយដល់គ្រួសាររបស់គេផងដែរ។