បច្ចុប្បន្នយើងកំពុងស្វែងរកគំនិតផ្តួចផ្តើមជាច្រើនដោយមានការប្រឹងប្រែងដើម្បីធ្វើឱ្យធនាគារអាហារមាននិរន្តរភាពជាងមុន និងមិនពឹងផ្អែកលើតែការបរិច្ចាគមួយនេះទេក្នុងរយៈពេលវែងទៅមុខទៀត។ យើងកំពុងធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្រាវជ្រាវពីតម្រូវការរបស់ពួកគេ និងបង្កើតគំនិតសម្រាប់ឱកាសការងារដ៏មានសក្តានុពលសម្រាប់ប្រជាជនក្នុងតំបន់ ដើម្បីជួយពួកគេត្រឡប់ទៅរកការទទួលបានប្រាក់ចំណូលប្រកបដោយនិរន្តរភាពឡើងវិញ។
គម្រោងសួនច្បារ
គោលបំណងនៃគម្រោងសួនបន្លែជាច្រើនគឺដើម្បីជួយធ្វើឱ្យធនាគារអាហារសៀមរាប (SRFB) កាន់តែមាននិរន្តរភាព និងដើម្បី
ផ្គត់ផ្គងកញ្ចប់អាហារប្រចាំខែបន្ថែមជាមួយនឹងបន្លែស្រស់មួយចំនួន។ បច្ចុប្បន្នគម្រោងទាំងនេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗជាច្រើន។
គម្រោងអភិវឌ្ឍន៍សហគមន៍
យើងបានអនុវត្តគម្រោងសួនសហគមន៍សរីរាង្គតូចមួយនៅទីតាំងថ្មីរបស់យើង។ ដោយមានការជ្រុំជ្រែងពីអ្នកស្ម័គ្រចិត្តជាច្រើនក្នុងតំបន់ ដីនេះត្រូវបានធ្វើការដាំដុះ ហើយយើងបានដាំពោត ត្រកួន ឆៃថាវ និងពោតបារាំង។ សួនច្បារកំពុងលូតលាស់ល្អ ហើយឆាប់ៗនេះយើងនឹងអាចបញ្ចូលបន្លែស្រស់ៗ មួយចំនួននៅក្នុងកញ្ចប់អាហារប្រចាំខែ។
យើងនឹងរៀបពង្រីកឱ្យធំជាងនេះក្នុងពេលឆាប់ៗ នេះដែលមានទំហំប្រហែល 3,000 ម៉ែការ៉េ សម្រាប់ការដាំដុះ។
សូមជួយបរិច្ចាគឥឡូវនេះ & ជួយបំបាត់នូវសេចក្តីស្រេកឃ្លាន
កញ្ចប់អាហារសម្រាប់ជួយមានតម្លៃត្រឹមតែ ៤០ ដុល្លារលាសហរដ្ឋអាមេរិចក្នុង ១ ខែ នឹងអាចជួយចញ្ចឹមគ្រួសារមួយដែលមានសមាជិកជាមធ្យម ៤នាក់។ ចំណាយសរុបបានបូករួមទាំងថ្លៃដឹកជញ្ជូន ៣ ដុល្លាក្នុងនោះផងដែរ។ ថ្លៃដឹកជញ្ជូនអាចជួយផ្តល់ជាចំណូលដល់អ្នករត់តុកតុកដែលជាជនពីការ និងជួយដល់គ្រួសាររបស់គេផងដែរ។