ចំពោះគ្រួសារដែលទទួលបានការឧបត្ថម្ភពីធនាគារអាហារសៀមរាប យើងធានាផ្តល់ជូនរយះពេល ៦ខែសម្រាប់គ្រួសារត្រូវការជម្នួយរយះពេលយូ បន្ទាប់មកទៀតយើងធ្វើការពិនិត្យឡើងវិញនូវករណីរបស់គេនៅចុងខែទី៦។ រីឯគ្រួសារដែលត្រូវការជមន្នួយក្នុងរយះពេលខ្លីទទួលបានកញ្ចប់អាហារប្រចាំខែនៅពេលណាដែលគេត្រូវការ។

អំពីការលក់នៅភូមិគ្រឹះជេន្នីវីស៍ហ្វែរត្រេត

ភូមិគ្រឹះអាប៊ីលីធីហ្វែរត្រេត (AFTV) គឺជាអាជីវកម្មផ្នែកជួយសង្គមមួយដែលមិនរកប្រាក់ចំនេញ ធ្វើការលក់នូវផលិតផលសិល្បដែលផលិតដោយដៃ សប្បកមរកែឆ្នៃ មានគុណភាពខ្ពស់ដែលផ្តោតទៅលើវត្ថុវិចខ្ចប់ និងផលិតផលដែលផលិតចេញពីធម្មជាតិ និងត្រូវបានគេកែឆ្នៃឡើងវិញ​។​ គោលបំណងរបស់ភូមិគ្រឹះជេន្នីវីស៍ហ្វែរត្រេតនេះគឺដើម្បីផ្តល់នូវទីកន្លែងមួយសម្រាប់ការអភិវឌ្ឍន៍ក្នុងជីវភាពរស់នៅប្រកបដោយចីរភាព។

អំពីហ្វូលប៊ែលីហ្វាម

គម្រោងចំការហ្វូលប៊ែលីហ្វាមគឺជាចំការតូចមួយដែលមានការដាំដុះដំណាំសិរីរាង្គធម្មជាតិ និងមានការបង្ករលក្ខណះងាយស្រួលដល់ជនពិការស្ថិតនៅជាយក្រុងសៀមរាប ប្រទេសកម្ពុជា។​ ចំការមួយនេះបានផ្តល់ទីកន្លែងឱ្យអ្នកស្នាក់នៅនូវឳកាសឱ្យគេរក្សាជីវិតក្នុងការរស់នៅ និងដើម្បីអនាគត់ដ៏មានន័យរបស់គេ និងគ្រួសារបស់គេ។​ វាជាទីកន្លែងមួសម្រាប់អបរំមនុស្សដែលសាបព្រោះគ្រាប់ពូជនៃសេចក្តីថ្លៃថ្នូរ បង្កើតសេចក្តីសង្ឃឹម និងមានពង្រឹងសិទ្ធិអំណាចមនុស្ស។​

គម្រោងអនុវត្តបង្ហាញ & ដឹកភ្ញៀវ

គម្រោងហត្ថកម្ម & ដឹកអ្នកដំណើរ (W&W) គឺជាគម្រោងថ្មីមួយដែលទើបនិងចាប់ផ្តើមក្នុងពេលដែលវីរុសកូវីត១៩ផ្ទុះឡើង។ គម្រោងនេះបង្កើតឡើងដើម្បីជួយដល់អ្នករត់តុកតុកដែលមានពិការភាព និងគ្រួសាររបស់គេផងដែរ។ ​គម្រោងហត្ថកម្ម & ដឹកអ្នកដំណើរមិនមែនជាក្រុមហ៊ុនដឹកអ្នកទេសចរណ៍នោះទេ វាជាក្រុមអ្នករត់តុកតុកឯករាជមួយធ្វើការសហការណ៍គ្នាដើម្បីបង្ហាញពីភាពសម្បូបែប និងវប្បធម៌ដ៏ផ្លែកពីគេរបស់ប្រជាពលរដ្ឋនៅតាមជនបទរបស់ប្រទេសកម្ពុជា។ យើងខ្ញុំសង្ឃឹមថានិងអនុវត្តបាននៅពេលដែលពិភពលោកយើងអាចធ្វើដំណើរបានដោយសុវត្ថភាពឡើងវិញបាន។

គ្រួសារដ៏ទៃទៀត

យើងខ្ញុំក៏បានជួយដល់គ្រួសារងាយរងគ្រោះជាច្រើនទៀតដែលបានបញ្ជូនមកតាមរយះដៃគូរតាមសហគមន៍ និងតាមរយះភ្នាក់ងារតាមមូលដ្ឋាន។

ក្នុងឆ្នាំ ២០២០ យើងខ្ញុំបានជួយដល់ ២០០គ្រួសារជាងដែលត្រូវការសុវត្ថភាពស្បៀងអាហារជាចាំបាច់ ហើយយើងខ្ញុំនិងខិតខំបន្ថែមទៀតក្នុងការបន្តជួយឱ្យបានច្រើនគ្រួសារបន្ថែមទៀតតាមដែលយើងអាចធ្វើបានក្នុងកាលះទេសះដែលមានធន់ធានដ៏កំរិត