តើនណាជាអ្នកប្រតិបត្តិ ធនាគារអាហារសៀមរាប (SRFB)?

នាពេលបច្ចុប្បន្នភូមិគ្រឹះជេន្នីវីស៍ហ្វែត្រេត (GFTV) ជាអ្នកគ្រប់គ្រងនូវប្រតិបត្តិរបស់​ (SRFB)។​  GFTV ជាសហគ្រាសមួយដែលធ្វើការជួយដល់សង្គម និងមិនរកប្រាក់ចំណេញ ផ្តោតលើការជួយគាំទ្រដល់ជនដែលមានពិការរភាព។​ GFTV បានចុះបញ្ជីជាសមាជិករបស់សាខាសាជីវកម្មកម្ពុជា មានម្ចាស់តែមួយអ្នកដែល ឈុយ ណារ៉េត ជាម្ចាស់កម្មសិទ្ធិផ្ទាល់របស់សហគ្រាសមួយនេះ។

មានផែនការថានឹងចុះបញ្ជិការ SRFB ឱ្យទៅជាអង្គការមិនមែនរដ្ឋាភិបាលមួយដាច់ដោយឡែកឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ វានឹងត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សានាយកស្មាក់ចិត្តដែលតំណាងឱ្យសហគន៍។

តើ SRFB ធ្វើការគាំទ្រផ្នែកអាហារដល់នណាខ្លះ?

T

SRFB នឹងជួយដល់គ្រួសារណាដែលត្រូវការជម្នួយផ្នែកជាស្បៀងអាហារពិតប្រាកដ មិនថាស្ថានភាពរបស់គេត្រូវការជម្នួយក្នុងរយះពេលខ្លី ឬរយះពេលវែងឡើយឱ្យតែយើងខ្ញុំមានជ្នួយអាចផ្តល់ជូនបានយើងនឹងជួយ។

ដើម្បីកំណត់នូវតម្រូវការ និងដើម្បីសម្រេចថានណាគេត្រូវទទួលជម្នួយនោះគឺធ្វើឡើងបានដោយផ្ងែកលើការវាយតម្លៃអំពីតម្រូវការជាក់ស្តែងដោយ បុក្គលិករបស់ SRFB ឬអង្គការដៃគូនានា។

SRFB ផ្តល់ការគាំទ្រជាអាហារដោយផ្ទាល់ដល់គ្រួសារទាំងឡាយតាមរយៈដៃគូសហគមន៍ជាច្រើន

តើក្នុងមួយគ្រួសារអាចទទួលបានការគាំទ្រជាស្បៀងអាហារបានប៉ុន្មានដង?

ការផ្តល់ជាកញ្ចប់អាហារនេះវាអាស្រ័យលើតម្រូវការជាក់ស្តែង តែជាធម្មរតាយើងខ្ញុំផ្តល់ជូនដល់គ្រួសារដែលត្រូវទទួលបាននោះក្នុងមួយខែម្តង។

សម្រាប់គ្រួសារដែល SRFB ផ្តល់ជាស្បៀងអាហារដោយផ្ទាល់ យើងខ្ញុំធនាថាផ្តល់ជូនរយៈពេល ៦ខែសម្រាប់គ្រួសារដែលត្រូវការជម្នួយរយៈពេលវែង និងក្រោយមកនឹងធ្វើការពិនិត្យឡើងវិញនៅចុងខែទី​៦។​ សម្រាប់គ្រួសារដែលត្រូវការស្បៀងអាហាររយៈពេលខ្លីវិញ នឹងទទួលបានកញ្ចប់អាហារគាំទ្រជាប្រចាំខែក្នុងកំឡុងពេលគេត្រូវការចាំបាច់។​

សម្រាប់គ្រួសារដែលយើងខ្ញុំគាំទ្រតាមរយៈដៃគូសហគមន៍វិញ គ្រួសារទាំងនោះអាចទទួលបានការរៀបចំផ្តល់ផ្សេងៗ គ្នាអាស្រ័យលើកម្មវិធីផ្តល់ជូនរបស់ដៃគូរសហគមន៍ដែលបានកំណត់។​

តើគ្រួសារទទួលបានអ្វីខ្លះក្នុងកញ្ចប់អាហារគាំទ្រ?

មានជាប្រភេទរបស់របរ និងស្បៀងអាហារចាំបាច់ជាច្រើនដូចជា៖ អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ខ្ទឹមសរ អំបិល ស្ករស ស៊ុត មី សាមូដុះខ្លួន ប្រេងឆា ត្រីងៀត ឬ ត្រីខកំប៉ុង ហើយបើមានម៉ាសការពារ​យើងនឹងផ្តល់ជូន។​ ចំនួនរបស់របរក្នុងកញ្ចប់ស្បៀងអាហារវាប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារ គ្រួសារដែលមានសមាជិកច្រើនទទឡបានច្រើនជាងគ្រួសារដែលមានសមាជិកតិច។​ របស់របរដែលមានក្នុងកញ្ចប់់ស្បៀងអាហារត្រូវបានពិនិត្យមើលជាប្រចាំដើម្បីធនាថាគ្រួសារទទួលទាំងនោះទទួលបាននូវរបស់របរដែលគេអាចប្រប្រាស់បាន និងបរិភោគបាន ដែលមានគ្រប់ចំនួនដែលបានកំនត់ហើយឬនៅ។​

តើកញ្ចប់ស្បៀងអាហារដែលគាំទ្រនោះមានតម្លៃប៉ន្មានដែ?

កញ្ចប់ជាស្បៀងអាហារដែលគាំទ្រមានតម្លៃប្រហែលជា ៣៥ (សាមសិបប្រាំ) ដុល្លារសហរដ្ឋអាមេរិច​ ឬក៏ស្មើនិង ១៤០,០០០​(មួយរយសែសិបពាន់) ខ្មែររៀល សម្រាប់គ្រួសារដែលមានសមាជិកគ្រួសារចំនួន នាក់។

តើខ្ញុំដឹងថាថវិការឧបត្ថម្ភរបស់ខ្ញុំបានជួយអ្នកដែលស្រែកឃ្នាន និងមានតម្រូវការស្បៀងអាហារពិតប្រាកដបានដោយរបៀបណា?

ចម្លើយដ៏ស្មោះត្រង់គឺថាលោកអ្នកមិនអាចដឹងច្បាស់ ១០០% ទេដ៏រាបណាអ្នកអាចតាមដានប្រាក់របស់អ្នកថាតើវានដល់អ្នកទទួលផលចុងក្រោយ ឬមាននរណាម្នាក់ធ្វើវាសម្រាប់អ្នក។ តែទោះយ៉ាងណាក៏ដោយ យើងខ្ញុំធ្វើការបង្ហោះផ្សព្វផ្សាយពីបច្ចុប្បន្នភាព និងរូបថតជាច្រើនអំពីសកម្មភាពរៃអង្គាសមូលនិធិគាំទ្រ និងសកម្មភាពចែកជូនដល់អ្នកទទួលផល នៅលើ គេហទំព័ ប្រព័ន្ធផ្សព្វផ្សាយសង្គម (ហ្វេសប៊ុក Instagram) និងនៅក្នុង ព្រឹត្តិប័ត្រព័ត៌មានប្រចាំខែ​ របស់យើងខ្ញុំជាប្រចាំផងដែរ។

ភូមិគ្រឹះជេន្នីវីស៍ហ្វែត្រេត (GFTV) បានដំណើរការជាសហគ្រាសជួយដល់សង្គមមួយនៅក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ យើងមានទំនាក់ទំនងរឹងមាំជាមួយ អង្គការដែលធ្វើការនៅតាមសហគមន៍ ដទៃទៀត ហើយគណនេយ្យរបស់យើងខ្ញុំមានលក្ខណៈទាន់សម័យ និងបើកចំហសម្រាប់ការចុះអធិការកិច្ចទៅតាមការស្នើសុំបាន។

តើខ្ញុំអាចពិនិត្យមើលថានេះមិនមែនជាការបោកប្រាស់យកលុយយ៉ាងដូចម្តេច?

មានរឿងរាវជាច្រើនដែលម្ចាស់ជំនួយដែលមានទំនួលខុសត្រូវអាចធ្វើដើម្បីជួយឱ្យពួកគេមានអារម្មណ៍ជឿជាក់ថាពួកគេកំពុងផ្តល់ជម្នួយដោយឈ្លាសវៃ។

ជំហានទី ១– ការជៀសវាងឱ្យផុតពីការបោកប្រាស់។ សូម្បីតែការបោកប្រាស់ដ៏ទំនើបបំផុតក៏អាចរគេដឹងនបានដោយការឧស្សាហ៍ព្យាយាមក្នុងការត្រួពិនិត្យដ៏ត្រឹមត្រូវខ្លះដែរ។ នេះគឺជាអត្ថបទពីរបីដើម្បីឱ្យអ្នកចាប់ផ្តើម៖

ជំហានទី ២បើសិនអ្នកចាត់ទុកខ្លួនអ្នកថាជាអ្នករៃអង្គាសមូលនិធិជាលក្ខណៈបុគ្គល ឬក៏លក្ខណះសហគ្រាស គឺវាស្របច្បាប់ទាំងអស់ បន្ទាប់មកអ្នកប្រាកដជាចង់រកឱ្យឃើញថាតើពួកគេនឹងប្រើប្រាស់ថវិការដែលរៃបានសម្រាប់គោលបំណងដែលបានបញ្ជាក់ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដែរឬទេ។

ប្រសិនបើអ្នកមានសំណួរចង់សួរ សូមជួយផ្ញើរមកយើងខ្ញុំដោយប្រើទម្រង់បែបបទខាងក្រោម។ យើងនឹងព្យាយាមឆ្លើយតបក្នុងរយៈពេល ៤៨ ម៉ោង។

សួរសំនួរ

សូមជួយបរិច្ចាគឥឡូវនេះ & ជួយបំបាត់នូវសេចក្តីស្រេកឃ្លាន

កញ្ចប់អាហារសម្រាប់ជួយមានតម្លៃត្រឹមតែ ៤០ ដុល្លារលាសហរដ្ឋអាមេរិចក្នុង ១ ខែ នឹងអាចជួយចញ្ចឹមគ្រួសារមួយដែលមានសមាជិកជាមធ្យម ៤នាក់។ ចំណាយសរុបបានបូករួមទាំងថ្លៃដឹកជញ្ជូន ៣ ដុល្លាក្នុងនោះផងដែរ។ ថ្លៃដឹកជញ្ជូនអាចជួយផ្តល់ជាចំណូលដល់អ្នករត់តុកតុកដែលជាជនពីការ និងជួយដល់គ្រួសាររបស់គេផងដែរ។

កញ្ចប់អាហារប្រចាំខែត្រូវបានផ្តល់ជូន